ស្រ្តីម្នាក់អាយុប្រហែល ៥០ឆ្នាំសង្ស័យកើតមហារីកក្រពះ តែចុងក្រោយគ្រូពេទ្យហួសចិត្តគ្រប់គ្នា!
ថ្ងៃមួយខ្ញុំបានទទួលឆ្លុះក្រពះជូនអ្នកជំងឺស្ត្រីម្នាក់អាយុប្រហែល50ឆ្នាំដើម្បីស្វែងរករោគវិនិច្ឆ័យជូនគាត់ព្រោះគាត់មានអការះក្អួតចង្អោរគ្រប់ចំណីដែលគាត់បានបរិភោគជាប្រចាំរយះពេល4ខែមកហើយ, ធ្វើអោយគាត់ស្រក់ទំងន់ស្គមស្គាំង,ព្រមទាំងចុកឆ្អល់ចុងដង្ហើមខ្លាំងឡើងៗជាប្រចាំ, គាត់បានទៅពិនិត្យជំងឺច្រើនកន្លែងដោយបានពិនិត្យឈាម, ឆ្លុះអេកូនឹងថតស្កែនពោះ, លទ្ធផលបង្ហាញថាគាត់ប្រហែលជាកើតមហារីកក្រពះបង្កអោយត្បៀតប្រហោងតភ្ជាប់ពីក្រពះទៅពោះវៀនតូច(Pylorus), ទើបចំណីអាហារមិនអាចធ្លាក់ចុះក្រោមរួច, គាត់ត្រូវធ្វើការវេះកាត់.. ដោយមានការព្រួយបារម្មណ៌នឹងស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង, គាត់ក៏បានមកពិនិត្យបញ្ចាក់បន្ថែមនៅមន្ទីរពេទ្យជឺ រៃភ្នំពេញ… គាត់ត្រូវបានឆ្លុះក្រពះ, ស្ថានភាពពេលខ្ញុំបានឆ្លុះចូលដល់ក្នុងក្រពះរបស់គាត់ដក់ពេញដោយចំណីអាហារចាស់ព្រោះមិនអាចធ្លាក់ចូលទៅពោះវៀនតូចរួច, ខ្ញុំព្យាយាមបញ្ជា កាមេរាឆ្លុះចុះទៅប្រហោងPylorus, មិនឃើញមានត្បៀតប្រហោងនោះទេ,
អានបន្តរ