រំភើបជំនួស! ឪម៉ែសុខចិត្តធ្វេីសំណង់យកលុយអោយកូនរៀនទីបំផុតកូនប្រលងជាប់និទ្ទេស(A)ទូរទាំងប្រទេស សំរេចបានដូចសេចក្តីប្រាថ្នា
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ គេសង្កេតឃើញថា គ្រប់រាជធានីខេត្តទាំង២៥ របស់ប្រទេសកម្ពុជា សុទ្ធតែមានបេក្ខជនជាប់និទ្ទេស A ដោយក្នុងនោះរាជធានីភ្នំពេញមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេរហូតដល់ ៥៦៥នាក់ ។ដោយឡែក យោងតាមលទ្ធផលដែលបង្ហាញដោយក្រសួងអប់រំ បន្ទាប់ពីរាជធានីភ្នំពេញដែលមានបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ

ខេត្តបន្ទាប់ គឺខេត្តសៀមរាប ដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន ១៥៣នាក់ និងបន្ទាប់មកទៀត គឺខេត្តកណ្តាល ១២៧នាក់, ខេត្តបាត់ដំបង ១២៣នាក់, ខេត្តកំពង់ចាម ១១៨នាក់, ខេត្តបន្ទាយមានជ័យ ៩៩នាក់, ខេត្តតាកែវ ៩៩នាក់, ខេត្តព្រៃវែង ៨៧នាក់, ខេត្តកំពត ៧៥នាក់ ។ចំណែកខេត្តត្បូងឃ្មុំមានបេក្ខជនជាប់និទ្ទេស A ៥៤នាក់, ខេត្តក្រចេះ ៤៥នាក់, ខេត្តកំពង់ធំ ៤១នាក់, ខេត្តកំពង់ស្ពឺ ៣៣នាក់, ខេត្តពោធិ៍សាត់ ២៨នាក់, ខេត្តស្វាយរៀង ២៦នាក់, ខេត្តកំពង់ឆ្នាំង ២២នាក់, ខេត្តព្រះសីហនុ ២០នាក់, ខេត្តរតនគិរី ៩នាក់, ខេត្តស្ទឹងត្រែង ៦នាក់,

ខេត្តប៉ៃលិន ៦នាក់, ខេត្តឧត្តរមានជ័យ ៥នាក់, ខេត្តកោះកុង ៤នាក់, ខេត្តព្រះវិហារ ៤នាក់, ខេត្តកែប ៣នាក់ និងខេត្តមណ្ឌលគិរី ១នាក់។ក្នុងនោះដែរ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ មានបេក្ខជនជាប់សរុបចំនួន ៧២០១៦នាក់

ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៥នាក់ ដែលស្មើនឹងប្រមាណ ៦៥,៦៥ ភាគរយ។យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អាង អាង លក់ដីឡូូតិ៍តំបន់អភិវឌ្ឍន៌ បានឲ្យដឹងថា ក្មួយរបស់គាត់បានទទួលបាននិទ្ទេស A ហើយគាត់សប្បាយចិត្ត ព្រមជាមួយនឹងឪពុកម្តាយដែលពួកគាត់ជាជាងសំណង នេះជាលើកឡើងរបស់គាត់ ឪម៉ែសុខចិត្តធ្វេីសំណង់យកលុយអោយកូនរៀនទីបំផុតកូនប្រលងជាប់និទ្ទេស(A)ទូរទាំងប្រទេស សំរេចបានដូចសេចក្តីប្រាថ្នា ជូនពរក្មួយអោយទទួលបានជោគជយ័ក្នុងជីវិត៕



