ពិតជាមិនធម្មតាមែនកូនខ្មែរ ! កែច្នៃបន្ទះឈើ ឲ្យក្លាយទៅ ជារូបក្រដាសប្រាក់រៀលខ្មែរ ១០០.០០០ រៀល យ៉ាងល្អប្រណិត…
ហ្វេសប៊ុក៖ បុរសម្នាក់រស់នៅក្នុង ស្រុកព្រះស្តេច ខេត្តព្រៃវែង ឆ្លាក់រូបិយប័ណ្ណជាតិពីឈើ ដើម្បីសាកល្បងស្នាដៃថ្មី ក្រៅពីរូបភាពផ្សេងៗ ដែលលោកធ្លាប់បានឆ្លាក់ ជាង២០ឆ្នាំមកនេះ ក្រដាសប្រាក់១សែនរៀលរបស់ខ្មែរ
ត្រូវបានលោក មុន្នី ចន្ទ័ ច្នៃប្រឌិតឱ្យក្លាយទៅជាចម្លាក់ ដ៏ទាក់ទាញ សម្រាប់ដាក់តាំងលម្អនៅក្នុងផ្ទះ ដូចចម្លាក់ផ្សេងទៀតដែរ។ ជាលើកដំបូងហើយ ដែលលោក ច័ន្ទ ឆ្លាក់ក្រដាសប្រាក់ខ្មែរ ក្រៅពីរូបភាពផ្សេងៗ ក្នុងអាជីពជាង២០ឆ្នាំនេះ។
« សមិទ្ធផលចម្លាក់រូបិយប័ណ្ណនេះកើតឡើង ដោយសារតែចិត្តខ្ញុំចង់សាកល្បងស្នាដៃចម្លាក់ដែលប្រឡូកយូរឆ្នាំហើយ ថាតើអាចធ្វើបានឬអត់ ទើបសម្រេចចាប់ផ្តើមសាកល្បង »។
នេះជាការបញ្ជាក់របស់លោក ច័ន្ទ។ ជាងចម្លាក់រូបនេះ បានចំណាយពេលជាង១០ថ្ងៃ ទើបអាចឆ្លាក់រូបិយប័ណ្ណនេះ ឱ្យចេញជារូបរាង ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ បុរសមានបទពិសោធន៍២០ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖
« នេះជាចម្លាក់រូបិយប័ណ្ណលើកដំបូង ខ្ញុំគិតថា មិនទាន់ល្អស្អាតបានមួយរយភាគរយទេ ព្រោះនៅទាស់ត្រង់មានស្នាមប្រេះសាច់ឈើនៅចំព្រះភក្ដ្រសម្តេចឪ ជាស្នាមប្រេះស្រាប់ពីធម្មជាតិរបស់សាច់ឈើ » ។
ចម្លាក់រូបិយប័ណ្ណក្រដាសមួយសែនរៀលនេះ ពិតជាមានន័យណាស់សម្រាប់រូបលោក មុន្នី ចន្ទ័។ « ចម្លាក់មួយផ្ទាំងនេះ មានតម្លៃណាស់សម្រាប់ខ្ញុំ ព្រោះមានរូបសម្តេចឪ សម្តេចម៉ែ ដែលជាស្តេចផែនដី និងមានក្បាច់រចនារបស់ខ្មែរ លាយគ្នាក្នុងចម្លាក់មួយផ្ទាំងនេះ»។ នេះជាការបញ្ជាក់របស់លោក ច័ន្ទ។
បើតាមបុរសសម្បុរស្រអែមរូបនេះ ចម្លាក់រូបិយប័ណ្ណដែលលោកឆ្លាក់នេះ គឺគ្មានបំណងដាក់លក់នៅលើទីផ្សាទេ គ្រាន់ជាការឆ្លាក់សាកល្បងស្នាដៃរបស់លោក ក្នុងនាមជាងចម្លាក់តែប៉ុណ្ណោះ។
« ខ្ញុំឆ្លាក់រូបច្រើនណាស់ដើម្បីដាក់លក់លើទីផ្សារ រីឯរូបចម្លាក់រូបីយប័ណ្ណនេះខ្ញុំគ្មានគោលបំណងលក់ទេ គឺឆ្លាក់ទុកជាវត្ថុអនុស្សាវរីយសម្រាប់ខ្ញុំតែប៉ុណ្ណោះ »។ នេះជាការអះអាងរបស់លោក ច័ន្ទ ដែលបានបន្ថែមថា ប្រសិនបើមានអ្នកស្រលាញ់សិល្បៈចម្លាក់នេះពិត លោកនឹងចែករំលែកទៅតាមនិស្ស័យ និងមនោសញ្ចេតនា។
បើតាមលោក ច័ន្ទ ចម្លាក់រូបិយប័ណ្ណមួយសែនរៀលចំនួន២ផ្ទាំង លោកចែកទៅមនុស្សពីរនាក់ហើយ ដែលបានទាក់ទងទៅលោក។ លោក បានបញ្ជាក់ដូច្នេះថា៖ « លើកទីមួយរបស់ខ្ញុំឆ្លាក់ចេញពីឈើបេង មានទំហំ ១១០សម គុណ ២២០សម ត្រូវបានបងប្រុសនៅខេត្តមណ្ឌលគីរីសុំចកយកទៅតាa
ក្នុងResort របស់គាត់។ រីឯមួយផ្ទាំងទៀតឆ្លាក់ពីឈើធ្នង់ មានទំហំ ៩០សម គុណ ៨០សម ត្រូវបានបងប្រុសជាអ្នកស្រលាញ់សិល្បៈចម្លាក់ រស់នៅភ្នំពេញសុំចែកយកទៅតាំងផ្ទះ»។
លោក កែវ សុភ័ក្ត្រ ដែលទិញបានចម្លាក់រូបិយប័ណ្ណមួយផ្ទាំង ទំហំ ៩០សម គុណ ៨០សម ពីលោក ច័ន្ទ បាននិយាយថា លោកបាននិយាយលួងលោមវិចិត្រករូបនេះ រហូតគាត់ទន់ចិត្តទើបព្រមចែកឱ្យខ្លួន។« បងខ្ញុំពិតជាមាននិស្ស័យនឹងចម្លាក់មួយផ្ទាំងនេះណាស់ បងសុំជួយចែកឱ្យខ្ញុំទៅ ខ្ញុំនឹងយកទៅថែក្សាឱ្យបានល្អ ។
ខ្ញុំមិនយកទៅលក់បន្តទេ ។ហើយម្យ៉ាងវិញទៀតបើបងចែកឱ្យខ្ញុំហើយ បងក៏អាចឆ្លាក់ថ្មីទៀតបាន ហើយអាចនឹងល្អជាងមួយផ្ទាំងនេះទៀតណាបង ។ ពាក្យនេះហើយទើបគាត់(លោក មុន្នី ច័ន្ទ)ព្រមចែកឱ្យខ្ញុំ។
%