កម្រមាន!! ប្តីប្រពន្ធមួយគូរយំ​ឱប​លាអនុស្សាវរីយ៏​ ​រួមរស់ជាមួយគ្នាអស់រយៈពេល ១៣ឆ្នាំ បន្ទាប់ពីសម្រេចមក​លែ.ង​ លះ​​តាម​ផ្លូវ​ច្បា.ប់….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជារឿងមួយដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈបានឃើញប្តីប្រពន្ធជនជាតិថៃមួយគូ បានឱបលាគ្នាទាំងទឹកភ្នែក បន្ទាប់ពីបានទៅផ្តិចមេដៃលែងលះគ្នាតាមផ្លូវច្បាប់រួច នៅឯសាលាស្រុក។ យ៉ាងណាមិញ វីដេអូឃ្លីបបង្ហាញប្តីប្រពន្ធនេះឱបលាគ្នាជាលើកចុងក្រោយ គឺត្រូវបានបង្ហោះដោយគណនី Tik Tok ឈ្មោះ @thungyai27 ។ បើតាមសារព័ត៌មាន Channel 3 News បានរាយការណ៍ឲ្យដឹងថា ស្រ្តីជាប្រពន្ធដែលមានឈ្មោះថា អាន ឆាលឺផន​អាយុ ២៨ ឆ្នាំ បាននិយាយថា នាងបានណាត់អតីតស្វាមី មកចុះបញ្ជីលែងលះគ្នាទៅតាមផ្លូវច្បាប់ នៅឯសាលាស្រុក ធុងយ៉ៃ (Thung Yai) ខេត្ត ណាខន ស៊ី ថាម៉ារ៉ាត (Nakhon Si Thammarat) កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៣ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានចុះបញ្ជីលែងលះគ្នាដោយសន្តិភាព ខាងប្រុសបានបញ្ជាក់ថា នេះគឺជាការឱបលាគ្នាលើកចុងក្រោយ សម្រាប់រយៈពេល ១៣ ឆ្នាំ ដែលពួកយើងបានរួមរស់ជាមួយគ្នា។ យើងសប្បាយចិត្តណាស់ ហើយចាប់ពីពេលនេះទៅ យើងត្រូវមើលថែខ្លួនឯងរៀងៗខ្លួនឲ្យបានល្អ ព្រោះថាយើងលែងដើរផ្លូវជាមួយគ្នាទៀតហើយ។ ចំណែកខាងស្រីវិញ ក៏បាននិយាយបែបនេះថា ជីវិតរបស់មនុស្សយើង​គឺប្រៀបដូចជាប្រាក់ នៅតែមានតម្លៃ ទោះបីមានអ្នកកាន់មកប៉ុន្មាននាក់ក៏ដោយ។ សូមផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក និងបំពេញតួនាទីរបស់ខ្លួនឯងឲ្យបានល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង អាន ឆាលឺផន ក៏បានបញ្ជាក់ឲ្យដឹងថា រូបនាង និងអតីស្វាមី រួមរស់ជាប្តីប្រពន្ធនិងគ្នាអស់រយៈពេល ១៣ ឆ្នាំ ក៏មានកូនជាមួយគ្នាផងដែរ ប៉ុន្តែ ទើបតែបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ២០១៧ ។ ប៉ុន្តែ រហូតមកទល់ឆ្នាំ២០២១ នេះ ពួកនាងបានសម្រេចចែកផ្លូវគ្នា សម្រាប់ហេតុផលដ៏ចាំបាច់ ហើយក៏បានរកដំណោះស្រាយទៅតាមផ្លូវច្បាប់។ តែទោះយ៉ាងណា ពួកគេគឺនៅតែបន្តរាប់អានគ្នា និងមើលថែចិញ្ចឹមកូនៗដូចមុនផងដែរ។ បន្ថែមលើនេះ នាង ឆាលឺផន ក៏បានផ្តាំផ្ញើទៅកាន់ប្តីប្រពន្ធឯទៀត ប្រសិនបើមានរឿងខ្វែងគំនិត រស់នៅមិនចុះសម្រុងគ្នាហើយ គួរតែពិភាក្សានិយាយគ្នា ស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាការប្រសើរជាង ជៀសវាងការឈ្លោះប្រកែក ឬកា.ប់សម្លា.ប់គ្នា៕សូមទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

https://www.tiktok.com/@thungyai27/video/6982169290896084251?is_from_webapp=v1&is_copy_url=0&sender_device=pc&sender_web_id=6979050609677911554

Leave a Reply

Your email address will not be published. Required fields are marked *