ក្តុក.ក្តួលណាស់!! ឃើញអ្នកគ្រូដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លា ចហត់នឿយ សូមជួយស៊ែរលើកទឹកចិត្តគាត់ផង!
៖ សណ្តាន់ចិត្តល្អមែន អ្នកគ្រូម្នាក់ ឈ្មោះ សេង នឿន បង្រៀននៅសាលាមត្តេយ្យមួយកន្លែង នៅក្នុងសហគមន៍ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានធ្វើឱ្យមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានស្ងើចសរសើរពីសណ្តាន់ចិត្ត និង ទឹកចិត្តសប្បុរសរបស់គាត់ ព្រោះតែចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ គាត់បានដើរដឹកកូនចៅអ្នកស្រុកតូចៗដើម្បីយកទៅរៀន ដោយមិនគិតកម្រៃឡើយ ។
សកម្មភាព និង ទង្វើរបស់គាត់នេះគឺគាត់មានបំណងតែមួយគត់ ចង់ឱ្យកូនចៅអ្នកស្រុកបានទៅសិក្សារៀនសូត្រ និងមានចំណេះដឹងគ្រប់គ្នាដើម្បីចៀសឱ្យផុតពីជំងឺអវិជ្ជា ។ ជាប្រចាំ និង ជាទៀងទាត់អ្នកគ្រូ សេង នឿន បានឌុបសិស្សចំនួន ១២ នាក់ ទៅសាលារៀន ជារៀងរាល់ថ្ងៃ អស់រយៈពេល ៥ ឆ្នាំមកហើយ ដោយមិនមានការនឿយហត់ឡើយ គោលបំណងរបស់គាត់ធ្វើយ៉ាងណាឱ្យពួកគេទទួលបានការអប់រំល្អបំផុត តាមដែលគាត់អាចធ្វើបាន ។អ្នកគ្រូ សេង នឿន គឺជាគ្រូ
បង្រៀនថ្នាក់មត្តេយ្យសិក្សាដ៏ល្អម្នាក់ ទង្វើដ៏គួរឱ្យកោតសរសើររបស់គាត់បែបនេះ ត្រូវបានអង្គការ Unicef Cambodia សរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកអង្គការដោយផ្ទាល់ កាលពីពេលថ្មីៗកន្លងទៅនេះ ។អ្នកគ្រូ សេង នឿន មានទីលំនៅចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រពីសាលាមត្តេយ្យ ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕