អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន

តាមប្រភពពី Bio Space បានឱ្យដឹងថា ថ្នាំ LianHua QingWen JiaoNang ដែលកម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ដើម្បីជួយដោះស្រាយរោគសញ្ញាជំងឺកូវីដ-១៩ មានសមត្ថភាពអាចជម្រះមេរោគ និងបន្សាបជាតិពុលបណ្ដេញធាតុក្តៅចេញពីក្នុងសួត។ មិនតែប៉ុណ្ណោះ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្តាសាយ និងអាការមួយចំនួនរួមមាន ឡើងកម្តៅ រងារញាក់ ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតក និងឈឺក។ល។

 

ទោះយ៉ាងណា ថ្នាំ LanHua QingWen JiaoNang មិនចេះតែប្រើតាមការនឹកឃើញនោះទេ ដោយអ្នកមានរោគសញ្ញាមិនស្រួលខ្លួន(មិនមែនលេបដើម្បីការពារកូវីដ) អាចលេបវាម្តង ៤ គ្រាប់ និង១ថ្ងៃ៣ដង ហើយថ្នាំនេះអាចធ្វើឱ្យអ្នកខ្លះមានប្រតិកម្មចង់ក្អួត  រាករូស ចុកពោះ ស្ងួតក វិលមុខជាដើម តែមិនមែនគ្មានប្រសិទ្ធភាពឡើយ។

Doctors warn against claims that Beijing-touted health supplement distributed in Canada treats COVID-19 | CBC News

ក្នុងនោះ អ្នកប្រើប្រាស់ឱសថបុរាណចិនមួយនេះ គប្បីប្រុងប្រយ័ត្ន និងត្រណមចំពោះសកម្មភាពមួយចំនួនដូចជា ៖

-ប្រសិនកំពុងប្រើថ្នាំផ្សេងជាប្រចាំ មុនលេបថ្នាំនេះ ត្រូវប្រឹក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន

-ពេលកំពុងលេបថ្នាំនេះ ហាមមិនឱ្យប្រើប្រាស់ថ្នាំប៉ូវចិនផ្សេងៗក្នុងពេលតែមួយទេ

-ក្រោយហែកថង់ការពារខាងក្រៅចេញហើយ គប្បីរក្សាទុកកុំឱ្យមានសំណើមដល់បន្ទះថ្នាំ

-ត្រូវតម ស្រា បារី អាហារហឹរនិងជាតិខ្លាញ់ច្រើន

-អ្នកជំងឺផ្តាសាយដោយត្រូវខ្យល់ត្រជាក់ ចៀសវាងលេបថ្នាំនេះ

-អ្នកជំងឺក្តៅខ្លួន និងមានសីតុណ្ហភាពលើសពី ៣៨.៥ អង្សារ គួរទៅពិនិត្យជំងឺនៅឯមន្ទីរពេទ្យ

-អ្នកជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់ គប្បីលេបថ្នាំដោយប្រុងប្រយ័ត្ន

LIANHUA QINGWEN JIAONANG CAPSULES 24 | Lazada PH

-អ្នកជំងឺរ៉ាំរ៉ៃ រោគថ្លើមធ្ងន់ធ្ងរ ទឹកនោមផ្អែម និងជំងឺក្រលៀន ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន

-កូនក្មេង ស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន និងមនុស្សវ័យចំណាស់មានសុខភាពខ្សោយ ត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន សឹមលេបថ្នាំនេះ

-បើលេបថ្នាំរយៈពេល៣ថ្ងៃហើយ តែគ្មានប្រសិទ្ធភាព គួរទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ

-បើប្រសិទ្ធភាពនៃថ្នាំមួយនេះមានការប្រែប្រួល ត្រូវបញ្ឈប់លេបជាបន្ទាន់

-កីឡាករឬអ្នកធ្វើការធ្ងន់ៗ គប្បីលេបថ្នាំដោយមានការប្រុងប្រយ័ត្នខ្ពស់

-អ្នកប្រតិកម្មជាមួយថ្នាំនេះ ហាមលេបវា រីឯអ្នកមានអាការៈសុខភាពងាយប្រតិកម្ម គួរប្រើប្រាស់ដោយការប្រុងប្រយ័ត្ន៕

អត្ថបទ៖ សន្យា

ចុចអាន៖ ក្តីសង្ឃឹមសម្រាប់កម្ពុជា! ឱសថបុរាណដែលជាជំនួយរបស់ចិន មានប្រសិទ្ធភាពព្យាបាលរោគសញ្ញា ជំងឺកូវីដ-១៩

ចុចអាន៖ ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង

ចុចអាន៖ ផ្តាសាយធំមានអាការស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ

Leave a Reply

Your email address will not be published. Required fields are marked *