កូនស្រីមានប្ដីហើយ ! ឪពុកចិត្តអប្រិយ នៅតែប្រើល្បិចរំ…..បានសម្រេចជាច្រើនដងទៀត ទីបំផុត ….

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពងទឹក ឃាត់ខ្លួនឪពុកចិត្តអប្រិយម្នាក់ បន្ទាប់ធ្វើសកម្មភាព ចាប់រំ…..កូនស្រីបង្កើតរបស់ខ្លួនជាអនីតិជនបានសម្រេចជាច្រើនដង។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥ និង៥០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅផ្ទះជនសង្ស័យតែម្ដង តាមផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនសង្ស័យជាឪពុកបង្កើត ឈ្មោះ ហម សំអាត អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ។

ចំណែកជនរងគ្រោះមានឈ្មោះ យ ស ក អាយុ១៥ឆ្នាំ មុខរបរលក់ដូរ មានប្ដីឈ្មោះ ជ័យ នារាជ្យ ភេទប្រុស អាយុ២០ឆ្នាំ ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាកូនស្រី បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២យប់ នាងកំពុងតែដេកចុចទូរស័ព្ទលេងក្នុងបន្ទប់ម្នាក់ឯង ជនសង្ស័យជាឪពុកបង្កើត បានដើរចូលមកក្នុងផ្ទះ រួចបើកទ្វារបន្ទប់នាង ហើយបាននិយាយលួងលោមនាងថាប៉ាសុំដេកជាមួយកូនឯង ពេលនោះនាងបានបដិសេធថា ទេ! ខ្ញុំមិនដេកជាមួយប៉ាឯងទេ។ តែជនសង្ស័យបាននិយាយគំរាមនាងថា បើមិនឲ្យ ប៉ាត្រូវតែដេកជាមួយដែរ ទោះបីជាប់គុក ខ្មាសគេក៏ដោយ ។ ពេលឮជនសង្ស័យជាឪពុកគំរាមដូច្នេះ នាងក៏បណ្តោយខ្លួនឲ្យជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចមួយលើក។

ជនរងគ្រោះជាកូនស្រី បានបន្តថា លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលារសៀលម៉ោង៤និង០៥នាទី ពេលនាងកំពុងតែឈរលេងនៅក្បែរផ្ទះ ស្រាប់តែជនសង្ស័យហៅនាងឲ្យចូលក្នុងផ្ទះ រួចធ្វើសកម្មភាពចាប់នាងបានសម្រេចមួយលើកទៀត ហើយនិយាយគំរាមនាងមិនឲ្យនិយាយរឿងរ៉ាវខាងលើប្រាប់ម្តាយ និងប្តីរបស់នាង ឲ្យដឹងជាដាច់ខាត។

ជនរងគ្រោះបានឲ្យដឹងទៀតថា ក្រោយពីជនសង្ស័យបានរំលោភជនរងគ្រោះបានសម្រេចពីរលើករួចមក នាងក៏បានទៅរស់នៅផ្ទះខាងប្ដីស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ វិញ។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១យប់ ឈ្មោះ ជ័យ នារាជ្យ ជាប្តីរបស់ជនរងគ្រោះ មានការសង្ស័យក៏បានយកទូរសព័្ទដៃរបស់នាងមកឆែកមើលស្រាប់តែឃើញការផ្ញើសារជាសម្លេងរបស់ជនសង្ស័យតាមឆាតហ្វេសបុក ដែលបាននិយាយថា កូនឯងទៅដេកផ្ទះប្តីមួយអាទិត្យ ហើយឲ្យប៉ាមួយអាទិត្យបានតែមួយដង។

ពេលនោះបុរសត្រូវជាប្តីរបស់ជនរងគ្រោះ ក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

ក្រោយទទួលពាក្យបណ្ដឹង កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពងទឹក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើកាសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *