ម្តាយយំបោកខ្លួនស្ទើតែមិនជឿថា!ប្តីលើកណាក៏ប្តីមិនស្រួលខ្លួន សុំមកផ្ទះមុន ដល់ពេលអ្នកជិតខាងឃើញ លួ ច ប្រាប់ទើប ស្រ ក់ ទឹកភ្នែកអាណិតកូនស្រីរបស់ខ្លួន ក្រោយឪពុកចុងនោះបាន

 

 

 

ស្វាយរៀង៖ បុរសជាឪពុកចុងម្នាក់ បានចាប់រំលោភកូនស្រី អាយុ១១ឆ្នាំ បានសម្រេចជាច្រើនដង និងត្រូវបានបែកធ្លាយ ខណៈប្រុងចាប់រំលោភម្តងទៀត តែត្រូវប្រជាពលរដ្ឋជិតខាង បានទាន់ និងបានប្តឹងសមត្ថកិច្ច នៅយប់ថ្ងៃទី២៩ កញ្ញា២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយរំពារ បានឲ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ថា មានករណីឪពុកចុង បង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន(អាយុ១១ឆ្នាំ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីចាប់បង្ខំកូនស្រីរួមភេទនេះ កើតឡើង កាលពីយប់ថ្ងៃទី២៨ កញ្ញា ២០២០ នៅវេលាម៉ោង៩និង៣០នាទីយប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក៏ប៉ុន្តែប្រជាពលរដ្ឋ មិនហ៊ានប្តឹង លុះនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ឪពុកចុងរូបនេះ បម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀត ទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹង និងរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង ។

ជនសង្ស័យមានឈ្មោះ សាញ់ រតនា អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែក ជនរងគ្រោះ អាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុខាងលើ។
តាមចម្លើយសារភាព ជនសង្ស័យ ពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុងរួមភេទ បានចំនួនពី ៧ ទៅ៨ដងមកហើយ តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៩ កញ្ញា ២០២០នេះ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមចម្លើយសារភាព ជនសង្ស័យតែងតែចាប់កូនស្រីរំលោភ នៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ(ស្ត្រីជាម្តាយ ក៏ជាអ្នកចំរៀងភ្លេងការដែរ) នៅពេលណាមានទទួលភ្លេងការទៅលេងភ្លេងការឲ្យគេ។ បុរសរូបនេះ តែងតែចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រី មិនឲ្យប្រាប់ម្តាយ បើប្រាប់នឹងវាយធ្វើបាប ទើបនាងមិនហ៊ានប្រាប់ម្តាយស៊ូទ្រាំឈឺចាប់អស់រយៈពេល ៩ខែមកហើយ។

នៅព្រឹកថ្ងៃទី៣០ កញ្ញា ២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធី៕

 

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

Leave a Reply

Your email address will not be published. Required fields are marked *