សុទ្ធតែកំពូលស្រីស្អាត….! ខ្លាំងប៉ះខ្លាំងផ្អេីលផ្សារតាំងព្រឹកមានអីផ្អេីលពេញផ្សារ សា ហា វជាងរឿងចិនទៀតតែលទ្ធផលចុងក្រោយគឺ…!

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ មានហេតុការណ៍វា.យ.ត.ប់គ្នា រវាងយុវជន និងយុវតី ២ក្រុម ដែលភាគីម្ខាងៗមានគ្នាជាង ១០នាក់ ហើយភាគច្រើនជាយុវតី និងជាអ្នកដើរលេងដាច់យប់ផងនោះ បានចូលទៅផឹ.ក.ស៊ីជិតគ្នា នៅក្នុងហាងលក់ស្រាក្រឡុកមួយកន្លែង ហើយបានសម្លឹងមើលមុខគ្នា និងឌឺដងដាក់គ្នាចុះឡើងៗ ក៏ក្លាយទៅជាទំ.នា.ស់ពាក្យសម្តី រហូតឈានដល់ប្រើកៅអីជ័រ ស្បែកជើង វា.យ.ត.ប់គ្នាយ៉ាងអាណាធិបតេយ្យ ដូចរឿងភាពយន្តចិនហុងកុង បង្កការភ្ញាក់ផ្អើលដល់​កម្លាំងនគរបាលសង្កាត់ចោមចៅទី៣ ចេញអន្តរាគមន៍ឃាត់ខ្លួនយុវតីទាំង ២ក្រុម សរុបបានចំនួន ១៧នាក់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ចំណែកឯយុវជនៗបាននាំគ្នារត់គេចខ្លួនបាត់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះដែរបានកើតឡើងនៅក្នុងហាងលក់ស្រាក្រឡុកមួយកន្លែង ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចជិតភ្លើងស្តុប តាមបណ្ដោយផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ខាងលិចផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ជូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា យុវតីដែល​ត្រូវកម្លាំងនគរបាលឃាត់ខ្លួនទាំង ២ក្រុមនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឡើយទេ ហើយក៏មានអ្នករងរ.បួ.សស្រាលទាំងសងខាងផងដែរ។ មុនពេលកើតហេតុ ​នៅវេលាយប់រំលងអា​ធ្រាត្រឈានចូលថ្ងៃកើតហេតុ ភាគីទាំង២ក្រុម ​មានប្រុសមានស្រី ប៉ុន្តែប្រុសមាន​ចំនួន​តិច ​ស្រីមានចំនួនច្រើន ​ហើយភាគី​ម្ខាងៗមានគ្នាជាង ១០នាក់ បាននាំគ្ន​ចូលទៅផឹ.កស៊ីនៅក្នុងហាងស្រាក្រឡុកខាងលើ ព្រោះហាងនោះបានបើកលក់ទទួលភ្ញៀវមួយយប់ទល់ភ្លឺតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបន្តទៀតថា ការផឹ.កស៊ីគឺអង្គុយជិតគ្នា ហើយភាគីទាំង ២បាន​សម្លឹងមើលមុខ និងឌឺដងដាក់គ្នាទៅវិញទៅមក រ​ហូតដល់ពេលកើតហេតុក៏បានក្លាយទៅជារឿងទំ.នា.ស់ពាក្យសម្ដីរួចក៏ឈានដល់ការវា.យ.ត.ប់គ្នាយ៉ាងស្វិតស្វាញដោយប្រើកៅអី និងស្បែកជើង រួមនិងសម្ភារៈដែលមាននៅក្នុងហាង​នោះជាអា.វុ.ធ​រៀងៗខ្លួន។ ខណៈនោះបង្កឲ្យមានភាពអនាធិបតេយ្យពេញហាង និងធ្វើឲ្យមានការ​ភ្ញាក់ផ្អើលដល់អ្នកជិតខាងយ៉ាងខ្លាំង ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក្រោយពេលទទួលបានដំណឹងនេះក៏បានចេញទៅធ្វើអន្តរាគមន៍ភ្លាមៗដោយ​បានធ្វើការឃា​ត់ខ្លួនយុវតី ១៧នាក់នៃគូទំនាស់ទាំងសងខាង រីឯយុវជនបានគេចខ្លួនបាត់​អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​នគរបាល​បាន​បញ្ជូន​ក្រុម​ជើង​ខ្លាំង​ទាំង​ ២​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ដើម្បី​ធ្វើការ​សាកសួរ ហើយ​ពួក​នេះ​បាន​និយាយ​យក​ត្រូវ​តែ​រៀង​ៗ​ខ្លួន ចំណែកឯ​ដើមចម​ដែល​នាំ​ឲ្យ​មាន​ទំនាស់​រហូត​ឈាន​ដល់​ការ​វា.យ.​ប្រ.យុ.ទ្ធ​គ្នា​បែប​នេះ​គឺ​ផ្ដើម​ចេញពី​ការ​សម្លឹង​មើល​មុខ​គ្នា​ និង​ឌឺដង​ដាក់​គ្នា​តែ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នគរបាល​បាន​ធ្វើការ​សម្របសម្រួល ហើយ​ភាគី​ទាំង​សងខាង​សម្រេច​បញ្ចប់រឿង​ដោយ​មិន​ធ្វើការ​ប្ដឹងផ្ដល់​គ្នា​ឡើយ ចំណែក​នគរបាល​បាន​ធ្វើការ​អប់រំ​ណែនាំ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​ឲ្យ​ពួក​គេ​បញ្ឈប់​សកម្មភាព​អនាធិបតេយ្យ​តទៅ​ទៀត​រួច​ឲ្យ​អាណាព្យាបាល​ទៅ​ធានា​និង​ទទួលយក​ត្រឡប់​ទឿ​ផ្ទះ​វិញ តែ​ពុំ​ទាន់​ដឹង​ថា​មាន​ចំណាត់ការ​បែប​ណា​លើ​ហាង​ស្រា​ក្រឡុក​នៅឡើយ​ទេ​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *