ផ្ទុះការរិះគន់ខ្លាំង! ក្រោយព្រះសង្ឃមួយអង្គ អះអាងថា ការអោបស្រីគឺជារាប់អានគ្នា(មានវីដេអូ)

ខេត្តតាកែវ៖ មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីព្រះសង្ឃមួយអង្គ ព្រះនាម ហេង ភាព គង់នៅវត្តពោធិវ័ន ពាក់ព័ន្ធជាមួយនឹងស្រី ខុសច្បាប់វិស័យ។

ក្នុងនោះដែរ ក្រោយពីការកាត់ក្តីរយៈពេល១ម៉ោង លោកគ្រូអនុគណ បានសម្រេចឱ្យលោកសង្ឃ ហេង ភាពទៅសម្តែងបរាមុខ រយៈពេល៣ ខែ ដោយលោកគ្រូអនុគណ និមន្តមកគង់នៅវត្តពោធិវ័នវិញ។

ជាមួយគ្នានេះដែរ ព្រះសង្ឃព្រះនាម ហេង ភាព បានមានសង្ឃដីកាថា ព្រះអង្គទទួលស្គាល់ចំពោះការអោបស្រីនៅក្នុងវត្តនេះ តែលោកមិនបានធ្វើធ្វើអ្វី ឱ្យខុសឆ្គងទេ ចំពោះទង្វើរអោបស្រីនេះ គឺជាការរាប់អានគ្នាប៉ុណ្ណោះ។

គួរជម្រាបថា ទាក់ទិនព្រះសង្ឃអោបស្រីជាការរាប់អាននេះ ក៏បានផ្ទុះជាមតិមិនពេញចិត្តពីសំណាក់មហាជន ជាពិសេស អ្នកប្រើប្រាស់បណ្តាញតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *