បុរសម្នាក់ហេងមែនទែន! ទទួលបានរង្វាន់ ២,៥ លានដុល្លារ បន្ទាប់ពីរើសបាន «របស់មួយនេះ»
បុរសជំនាញដើររាវរកលោហៈម្នាក់នៅអង់គ្លេស បានទទួលប្រាក់រង្វាន់សន្ធឹកសន្ធាប់ដល់ទៅ ២,៥ លានដុល្លារ ក្រោយពេលគាត់រកឃើញវត្ថុធ្វើពីមាស ប្រាក់ របស់ជនជាតិ Viking នាសតវត្សទី១០ ។
សារព័ត៌មាន Independent ចុះផ្សាយថ្ងៃទី១៤ ឧសភា ឲ្យដឹងថា លោក Derek Mc Lennan អ្នកជំនាញការរុករកលោហៈនៅអង់គ្លេស ទើបទទួលបានប្រាក់រង្វាន់ ២,៥ លានដុល្លារ បន្ទាប់ពីបានរកឃើញឃ្លាំងទ្រព្យធំបំផុតតាំងពីមុនមក ។
នេះជាឃ្លាំងទ្រព្យបន្សល់ទុកពីសតវត្សទី១០ ស្ថិតនៅតំបន់និរតី Scotland ត្រូវបានគាត់រកឃើញនៅឆ្នាំ២០១៤ ។ ឃ្លាំងទ្រព្យនេះ មានវត្ថុប្រមាណ ១០០ មុខ កងដៃ ដង្កៀបសក់ ចិញ្ចៀន ឈើឆ្កាងរបស់សាសនា Kiro…. ។ល។
វត្ថុដែល Mc Lennan រកឃើញ ត្រូវបានផលិតពីប្រាក់ភាគច្រើន ហើយក៏មានវត្ថុសម្បាញ និងគ្រឿងសម្អាងពីលោហៈធាតុមានតម្លៃផ្សេងទៀត ។
សារៈមន្ទីរជាតិ Scotland ឲ្យដឹងថា ឃ្លាំងទ្រព្យនេះគឺ «មានតែ១គត់» ព្រោះវាផ្ទុកនូវវត្ថុតំណាងឲ្យទំនាក់ទំនងពុំធ្លាប់បានដឹង រវាងមនុស្ស និងមនុស្សនៅទ្វីបអឺរ៉ុប អំឡុងសតវត្សទី១០ ៕