ខូច​ចិត្ត​នឹង​ស្នេហា​ចាស់ មក​រៀប​ការ​នឹង​បុរស​ក្រីក្រ ៤​ឆ្នាំ​កន្លង​ផុត​ ទើប​យល់​ថា​អ្វី​ជា​សុភមង្គល​ពិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ម្នាក់​ខូច​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​​បែក​គ្នា​ពី​សង្សារ​ចាស់ ប៉ុន្តែ​បុរស​ម្នាក់​ទៀត​ជា​អ្នក​ជិត​ខាង​ក៏​តែង​មក​លួងលោម យក​ចិត្ត​ទុក​ដាក់​ជាមួយ​នាង​គ្រប់​ពេល។ គេ​តែង​នាំ​នាង​ចាក​ចេញ​ពី​សភាព​សោកសៅ​ទាំង​ឡាយ។ នាង​មាន​អារម្មណ៍​ដឹង​គុណ​ចំពោះ​បុរស​ម្នាក់​នេះ​ជា​ខ្លាំង ព្រោះ​បើ​ទោះ​ជា​គេ​បាន​ដឹង​ថា​នាង​មិន​បាន​ស្រឡាញ់​គេ ប៉ុន្តែ​គេ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នាង។​បើ​បាន​រស់​នៅ​ជាមួយ​បុរស​ម្នាក់​នេះ ម្ល៉េះ​នាង​នឹង​មិន​មក​ជួប​ប្រទះ​ភាព​ឈឺចាប់​ដូច្នេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​បំផុត​ នាង​ក៏​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ម្នាក់​នេះ។ ដំបូង​ឡើយ​ បុរស​នោះ​ចង់​នាំ​នាង​ទៅ​ថត​រូប​អនុស្សាវរីយ៍​មុន​រៀប​ការ ប៉ុន្តែ​នាង​ស្ដាប់​ហើយ​ក៏​មិន​ឯកភាព ព្រោះ​​ថា​ពួក​គេ​មិន​សូវ​មាន​លុយ ហើយ​ការ​រៀបការ​របស់​ពួក​គេ​ទាំង​ពីរ​ហាក់​ដូច​ជា​លឿន​ពេក មិន​ប្រាកដ​ថា​ថ្ងៃ​មួយ​ពួក​គេ​ទាំង​ពីរ​អាច​នឹង​ចែក​ផ្លូវ​គ្នា​ដូច​ស្នេហា​ចាស់​របស់​នាង​ឬ​ក៏​អត់ ដូច្នេះ​បើ​ទៅ​​ថត​រូប​ក៏​នឹង​ចំណាយ​លុយ​ចោល​ឥត​ប្រយោជន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ជា​អ្នក​ធ្វើ​ការ​ក្នុង​ទីក្រុង​ដូច​គ្នា ហើយ​មង្គលការ​របស់​ពួក​គេ​ក៏​មិន​បាន​រៀប​ចំ​ជា​កម្មវិធី​ធំដុំ​អ្វី​ឡើយ ព្រោះ​ចំណូល​របស់​ខាង​ប្រុស​មិន​សូវ​ជា​ធូរធារ។ រាល់​ថ្ងៃ​គេ​ត្រូវ​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​តាំង​ពី​ម៉ោង ៦ព្រឹក ទម្រាំ​ត្រលប់​មក​ផ្ទះ​វិញ​គឺ​ម៉ោង ៦ល្ងាច។ ដោយ​ឡែក​ប្រពន្ធ​គឺ​ជា​អ្នក​ធ្វើ​ការ​តូចតាច​នៅ​ផ្សារ​ទំនើប ហើយ​ម៉ោង​ចេញ​ចូល​ធ្វើ​ការ​ក៏​មិន​សូវ​ទៀង ដូច្នេះ​ហើយ​អ្នក​ទាំង​ពីរ​ក៏​មិន​សូវ​មាន​ពេលវេលា​ជាមួយ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ប្ដី​មាន​អារម្មណ៍​ថា​ទំនាក់ទំនង​ពួក​គេ​កំពុង​មាន​បញ្ហា ដោយ​អ្នក​ទាំង​ពីរ​សូម្បី​តែ​ពេល​វេលា​ញ៉ាំ​បាយ​ជាមួយ​គ្នា​ក៏​សឹង​តែ​គ្មាន។ ប៉ុន្តែ​សម្រាប់​ប្រពន្ធ រឿង​នេះ​នាង​មិន​បាន​ចាប់​អារម្មណ៍​អ្វី​ឡើយ ដូច្នេះ​ខាង​ប្ដី​ក៏​សម្រេច​ចិត្ត​ទិញ​កង់​មួយ​ទុក​ជិះ​ត្រលប់​មក​ផ្ទះ​វិញ​ដើម្បី​ធ្វើ​អាហារ​ថ្ងៃ​ត្រង់ រួច​ហើយ​ហូប​បាយ​ជុំ​គ្នា​ជាមួយ​ប្រពន្ធ។ ដំបូង​ឡើយ​នាង​មិន​បាន​យល់​ពី​ទង្វើ​របស់​ប្ដី​​ទេ ប៉ុន្តែ​ក្រោយ​ពី​បាន​ឃើញ​សភាព​របស់​ប្ដី​ដែល​ខំ​ធាក់​កង់​ក្រោម​ថ្ងៃ​ក្ដៅ នាង​ក៏​ចាប់​ផ្ដើម​ទន់​ចិត្ត និង​ចាប់​ផ្ដើម​ធ្វើ​អាហារ​ថ្ងៃ​ត្រង់​និង​រង់​ចាំ​គេ​មក​ហូប​ជាមួយ​គ្នា​វិញ ហើយ​ពេល​ខ្លះ​ទាំង​ពីរ​នាក់​ក៏​ចេញ​​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​ជាមួយ​គ្នា។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ដល់​ថ្ងៃ​ខួប​កំណើត​លើក​ដំបូង​របស់​នាង​បន្ទាប់​ពី​ពួក​គេ​រៀបការ ដោយ​បារម្ភ​ថា​ប្ដី​នឹង​ចំណាយ​លុយ​ច្រើន នាង​ក៏​ប្រាប់​ប្ដី​ថា «បង​ទិញ​វត្ថុ​អនុស្សាវរីយ៍​តិចតួច​មក​ក៏​បាន មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ​បាច់​ផ្កា​កូឡាប​អី​ទេ នាំ​អស់​លុយ​អត់​ប្រយោជន៍»។ ប្ដី​តប​វិញ​ថា »មិន​បាច់​ប្រាប់ ក៏​បង​គ្មាន​លុយ​ទិញ​ឲ្យ​អូន​ស្រាប់​ទៅ​ហើយ ផ្កា​កូឡាប​អី​នោះ»។ ចម្លើយ​របស់​ប្ដី​ធ្វើ​ឲ្យ​នាង​​រាង​អន់​ចិត្ត​បន្តិច។ លុះ​ដល់​ថ្ងៃ​ខួប​កំណើត​របស់​នាង នៅ​ពេល​ចេញ​ពី​ធ្វើ​ការ​មក​ដល់​ក្នុង​បន្ទប់ នាង​ក៏​បាន​ឃើញ​នំ​ខេក​តូច​មួយ​នៅ​លើ​តុ​ព្រម​ជាមួយ​ស្រោម​សំបុត្រ​តូច​មួយ។ នាង​គិត​ថា​ខាង​ក្នុង​ប្រហែល​ជា​កាត​ជូនពរ​ធម្មតា​មួយ​ប៉ុណ្ណោះ ដែល​នេះ​កាន់​តែ​ធ្វើ​ឲ្យ​នាង​កាន់​តែ​ស្រងាក​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​បើក​ស្រោម​សំបុត្រ​មើល​ ក៏​ឃើញ​សៀវភៅ​ធនាគារ​មួយ​នៅ​ក្នុង​នោះ ហើយ​ចំនួន​លុយ​ក្នុង​គណនី​នោះ​មាន​តែ ៤០ដុល្លារ​ប៉ុណ្ណោះ។ បន្ទាប់​ពី​នោះ​ប្ដី​របស់​នាង​ក៏​ដើរ​ចេញ​មក និង​និយាយ​ថា «ចាប់​ពី​ពេល​នេះ​ទៅ​បង​នឹង​ផ្ញើ​លុយ​មួយ​ខែ ៤០ដុល្លារ ចាត់​ទុក​ថា​ជា​ប្រាក់​បន្ថែម​សម្រាប់​អូន ត្បិត​ការងារ​អូន​ក៏​មិន​នឹងនរ។ បង​ចាប់​ផ្ដើម​សន្សំ​លុយ​ទុក​ឲ្យ​អូន​តាំង​ពី​យើង​មិន​ទាន់​រៀបការ អនាគត​ទៅ​អូន​ចង់​យក​លុយ​ហ្នឹង​ទៅ​ធ្វើ​អ្វី​ក៏​បាន ត្បិត​តែ​ប្រាក់​ខែ​បង​មិន​ច្រើន តែ​បង​សន្យា​ថា​នឹង​មាន ៤០ដុល្លារ​ឲ្យ​អូន​រៀង​រាល់​ខែ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​រក្សា​ពាក្យ​សន្យា បុរស​ជា​ប្ដី​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​ជា​ប្រចាំ សល់​ពេល​ទំនេរ​ក៏​ឆ្លៀត​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ថែម​ទៀត។ នាង​មាន​អារម្មណ៍​ថា​ការងារ​របស់​ប្ដី​ធ្ងន់​ពេក​ហើយ នាង​មិន​ចង់​ឲ្យ​គេ​ត្រូវ​នឿយ​ហត់​បែប​នេះ​ទេ ប៉ុន្តែ​ប្ដី​នាង​នៅ​តែ​ធានា​ថា​នឹង​ធ្វើ​គ្រប់យ៉ាង និង​មិន​ឲ្យ​នាង​បារម្ភ​ឡើយ។ ដូច្នេះ​នាង​បាន​ត្រឹម​តែ​ត្រៀម​កន្សែង​ពោះ​គោ និង​ទឹក​តែ​ឲ្យ​គេ​ប៉ុណ្ណោះ។ អ្នក​ធ្វើ​ការ​រួម​គ្នា​ជា​ច្រើន​ក៏​ច្រណែន​បុរស​រូប​នេះ ដោយ​គិត​ថា​ប្ដី​ប្រពន្ធ​នេះ​ពិត​ជា​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤ឆ្នាំ​​ក្រោយ​មក អ្នក​ទាំង​ពីរ​ក៏​បាន​ទិញ​ផ្ទះ​តូច​មួយ​ដើម្បី​រស់​នៅ​ដោយ​ខ្លួន​ឯង។ នៅ​ពេល​រើ​ឥវ៉ាន់ នាង​ក៏​បាន​បើក​មើល​រូបថត​រៀបការ​របស់​ពួក​គេ​ទាំង​ពីរ។​ខ្លួន​នាង​ក្នុង​រូប​ថត​នោះ​មាន​ស្នាម​ញញឹម​ប្រកប​ដោយ​ក្ដី​សុខ មើល​ហើយ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​សុភមង្គល​មែនទែន។ រហូត​ដល់​ពេល​នេះ​ទើប​នាង​ដឹង​ថា​ការ​ពិត​ទៅ​ជីវិត​របស់​នាង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាម​នោះ​ប្ដី​របស់​នាង​ក៏​ចូល​មក និង​ហុច​សៀវភៅ​ធនាគារ​របស់​គេ​ឲ្យ​នាង​​ជា​អ្នក​ទុក ព្រោះ​កន្លង​មក​គេ​គឺ​ជា​អ្នក​ទុក។ នៅ​ពេល​នាង​បើក​សៀវភៅ​ធនាគារ​នោះ​មើល​ម្ដង​ទៀត នាង​ក៏​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ ខុស​ពី​លុយ ៤០ដុល្លារ​កាល​នោះ ពេល​នេះ​វា​បាន​កើន​តួ​លេខ​រាប់​រយ​ រាប់​ពាន់​ដង។ នាង​រំជួល​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក។ ប្ដី​របស់​នាង​ញញឹម​និង​និយាយ​ថា «ការ​ពិត​ ពេល​ខ្លះ​បង​ក៏​ខ្លាច ខ្លាច​ថា​បង​នឹង​​ស៊ូ​មិន​បាន ប៉ុន្តែ​បង​តែង​និយាយ​ជាមួយ​ខ្លួន​ឯង​រហូត​ថា រង់​ចាំ​បន្តិច​ទៅ ថ្ងៃ​មួយ​អូន​នឹង​ងាក​មក​ស្រឡាញ់​បង រហូត​ដល់​ថ្ងៃ​នោះ​គ្រប់​យ៉ាង​ដែល​បង​ធ្វើ​ វា​នឹង​មាន​តម្លៃ មើល​ចុះ ឥលូវ​នេះ​បង​ធ្វើ​បាន​ហើយ»។អ្នក​ទាំង​ពីរ​ឱប​គ្នា​យ៉ាង​មាន​ក្ដី​សុខ។ ​ខណៈ​​នេះ​ទើប​នាង​ដឹង​ថា ខ្លួន​ឯង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​គេ​ដោយ​មិន​ដឹង​ខ្លួន​ជា​យូរ​មក​ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *